Learn from Oknha KIT MENG

Chanpenhpunloeu Nhev
7 min readApr 27, 2024

--

I was reads so many, listen speech and learn from Nak Oknha KIT MENG Chairman of ROYAL GROUP CAMBODIA. I wanna share his lesson and to keep in my blog medium for experience for young generations and also…

តស់យើងនិយាយអំពីការពិតខ្លះនៃបុគ្គលិកលក្ខណៈរបស់មនុស្សដែលខ្ញុំដឹង និងជឿថាវាមានតម្លៃក្នុងការចែករំលែក «ការពិតទាំង៨នៃបុគ្គលិកលក្ខណៈរបស់មនុស្ស ដែលអ្នកគួរដឹង»។

១. សូមប្រព្រឹត្តមកលើខ្លួនអ្នកឱ្យបានល្អ និយាយប្រកបដោយភាពវិជ្ជមាន និងបង្ហាញការគោរព។ ទង្វើទាំងនេះជារបៀបដែលអ្នកទទួលបានការគោរពពីអ្នកដទៃមកវិញ។

២. ប្រាក់មិនអាចទិញស្នេហាបានទេ។ អ្នកត្រូវតែជាមនុស្សល្អ ត្រឹមត្រូវ ដើម្បីយកឈ្នះចិត្តរបស់អ្នកដទៃ។

៣. ការសម្លឹងក្រសែភ្នែកមិនមែនកើតមានតែក្នុងពេលសម្ភាសការងារនោះទេ វាក៏ជាភាសាដែលយើងចង់បង្ហាញពីអារម្មណ៍ និងអាកប្បកិរិយារបស់យើងផងដែរ។ សូមប្រើវាដោយភាពឈ្លាសវៃ អ្នកនឹងទទួលបាននូវអ្វីដែលអ្នកចង់បាន។

៤. សូមចែករំលែករឿងរបស់អ្នកជាមុននៅពេលជជែកគ្នា ហើយរង់ចាំអ្នកផ្សេងទៀតចែករំលែករឿងរបស់ពួកគេ។ ទង្វើនេះបង្ហាញថាមានការផ្តល់ការទុកចិត្តគ្នាទៅវិញទៅមក។

៥. តើអ្នកធ្លាប់ជួបមនុស្សដែលអាចសើចដាក់ខ្លួនឯងបានទេ? នេះហើយជាភាពទាក់ទាញ។ សូមកុំគិតថាជីវិតរបស់យើងពោរពេញដោយភាពស្មុគស្មាញរាល់ថ្ងៃ។ ជីវិតមិនមែនជាការហាត់សមដើម្បីឡើងសម្តែងនោះទេ។

៦. សូមចងចាំឈ្មោះមនុស្សដែលអ្នកបានជួប។ ការចងចាំនេះប្រៀបដូចជាវិធីមួយល្អ ដែលនាំឲ្យមានការជឿទុកចិត្តគ្នា និងមានមិត្តភាពនឹងគ្នាយ៉ាងឆាប់រហ័ស។

៧. តើអ្នកចង់ទទួលបានចំណាប់អារម្មណ៍ទៅលើការងាររបស់អ្នក និងចំណាប់អារម្មណ៍ពីមនុស្សដែលអ្នកមានអារម្មណ៍ស្រទ្បាញ់ពេញចិត្តមែនទេ? អ្នកមានពេល៤នាទី ដើម្បីធ្វើឲ្យប្រាកដថាអ្នកអាចធ្វើរឿងទាំងនេះបាន!

៨. តើអ្នកធ្លាប់ធ្វើពុតប្រាប់អ្នកដទៃថាអ្នកសុខធម្មតា ដើម្បីកុំឲ្យរំខានអ្នកដទៃដោយសារតែការបង្ហាញអារម្មណ៍របស់អ្នកលើរឿងអ្វីមួយដែរឬទេ? មិនមែនមានតែអ្នកទេដែលធ្វើបែបនេះ ៧០ភាគរយនៃមនុស្សសុទ្ធតែធ្លាប់ធ្វើរឿងនេះ។

***

Let’s talk about random facts about human personality that I know of and believe it is something valuable to share — 8 facts of personality that you should know.

1. Treat yourself well, speak positively, and show respect — that’s how you earn respect from others.

2. Money can’t buy love; you’ve gotta be a decent person to win people over.

3. Eye contact isn’t just for job interviews. It’s a silent language; use it wisely, and you’ll be speaking volumes.

4. Share your story first in a chat, and watch others share theirs — this shows that trust is earned and exchanged.

5. Ever meet someone who can laugh at themselves? Instant charm. Don’t take life too seriously; it’s not a rehearsal.

6. Remember names when you meet people; it’s like an express lane to trust and friendship.

7. Wanna make a good impression on work, on your crush? You’ve got four minutes, make them count!

8. Ever pretend you’re fine so you don’t bug others with your drama? You’re not alone — 70% of people do that.

ថ្មីៗនេះ ខ្ញុំបានទទួលសំណួរមួយចំនួនដែលសួរខ្ញុំ ថាតើយើងអាចរស់នៅបែបសាមញ្ញ ប៉ុន្តែពោរពេញដោយភាពវិជ្ជមានដោយរបៀបណា? ថ្ងៃនេះ ខ្ញុំសូមចែករំលែកគន្លឹះទាំង១៥ជាលើកដំបូងរបស់ខ្ញុំ សម្រាប់ធ្វើឱ្យជីវិតយើងកាន់តែប្រសើរ ដែលខ្ញុំបានអនុវត្តពេញមួយជីវិតរបស់ខ្ញុំ។

១. គប្បីជ្រើសរើសគុណភាពជាជាងបរិមាណ

២. ត្រូវរៀនពីមនុស្សវ័យក្មេងដែលមានជំនាញខុសៗគ្នា និងគោរពចាស់ទុំដែលមានបទពិសោធច្រើនជាងយើង

៣. ប្រកាន់ខ្ជាប់នូវអាកប្បកិរិយា និងវិន័យក្នុងជីវិត ដែលយើងត្រូវអនុវត្តរហូតដល់ក្លាយជាទម្លាប់ក្នុងការរស់នៅ

៤. ត្រូវមានឆន្ទៈ ក្នុងការដែលរក្សាពាក្យសម្តី ពោលគឺ និយាយអី ធ្វើហ្នឹង

៥. រក្សាភាពសាមញ្ញាដោយមិនគិតពីអ្វីស្មុគស្មាញពេក

៦. កំណត់អាទិភាពជីវិត និងការងារឱ្យបានត្រឹមត្រូវ

៧. មើលថែខ្លួនឯងជាមុន

៨. កំណត់រយៈពេលមើលទូរសព្ទក្នុងកម្រិតទាប

៩. ចូលគេងពីព្រលប់ ក្រោកពីព្រលឹម

១០. និយាយអរគុណ និងពោលពាក្យសុំទោសឱ្យបានញឹកញាប់

១១. ត្រូវដឹងថាសូម្បីតែមនុស្សដ៏អស្ចារ្យបំផុតក៏ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបាននូវអ្វីដែលគាត់ចង់បាននោះដែរ

១២. កាត់បន្ថយការបរិភោគអាហារនៅខាងក្រៅ

១៣. បោះបង់ចោលអតីតកាលដែលមិនល្អ

១៤. កុំបារម្ភច្រើនអំពីអនាគតដែលមិនទាន់មកដល់

១៥. ជ្រើសរើសសេចក្តីស្រឡាញ់ និងសេចក្តីសប្បុរសជានិច្ច និងគ្រប់កាលៈទេសៈ

***

Lately, I have received some questions asking me on how to live a simpler, yet full of positivity. Today, let me share my 15 unveiling tips for a better life that I have been practicing all my life:

1. Choose quality over quantity

2. Learn from juniors who have different skills, respect the seniors who have more experiences

3. Consistency and Discipline, repeat this until it becomes your habits

4. Say yes when you mean yes, say no when you mean no

5. Less is more

6. Set life and work priorities

7. Put yourself first once in a while

8. Limit the screen time use on devices

9. Go to bed early, wake up early

10. Say thank you and sorry

11. Understand that even the greatest man alive still have to work hard to get what he wants

12. Eating out less

13. Let go of the past

14. Don’t worry too much about the future

15. Choose love and kindness, always

មេរៀនជីវិតដែលមនុស្សមួយចំនួនដឹងយឺតពេល។

មនុស្សមួយចំនួនតែងតែដឹង និងយល់ពីមេរៀនដ៏សំខាន់បំផុតក្នុងជីវិតយឺតពេល។

មេរៀនសំខាន់ៗចំនួន១២ដែលមនុស្សរៀនយឺតពេលនោះគឺ៖

១. អ្វីៗគ្រប់យ៉ាងគឺមានភាពបណ្តោះអាសន្ន។

២. ការផ្លាស់ប្តូរគឺជាការរីកចម្រើននៃរូបិយប័ណ្ណ។

៣. សុភមង្គលក្នុងជីវិតរបស់អ្នកគឺជាជម្រើសរបស់ អ្នក។

៤. គ្រួសាររបស់យើងមានសារៈសំខាន់បំផុត។

៥. សុខភាពល្អគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត។

៦. ទម្លាប់របស់យើងអាចកំណត់កត្តាជីវិតរបស់យើងបាន។

៧. ហានិភ័យធំបំផុតគឺការមិនហ៊ានធ្វើអ្វីដែលយើងចង់ធ្វើ។

៨. ត្រូវចាប់ផ្តើមសន្សំ និងវិនិយោគ កាន់តែលឿន កាន់តែប្រសើរ។

៩. កុំយករឿងគ្រប់យ៉ាងមកដាក់ក្នុងចិត្តពេក។

១០. ពេលវេលាមិនរង់ចាំនរណាម្នាក់ទ្បើយ។

១១. កំហុសដែលយើងស្វែងយល់អាចនាំឲ្យយើងមានតម្រិះល្អ។

១២. ថ្លៃសិក្សាក្នុងការរៀនពីបរាជ័យ គឺជាការអប់រំដែលមិនអាចកាត់ថ្លៃបាន។

យើងអាចរៀនមេរៀនជីវិតសាមញ្ញទាំងនេះចាប់ពីពេលនេះបាន កុំចាំដល់ថ្ងៃស្អែក៕

***

Things People Learn Too Late.

People often realize life’s most important lessons only after time has passed by.

12 important lessons people learn too late are:

1. Everything is temporary.

2. Change is the currency of growth.

3. Happiness is a choice.

4. Family matters the most.

5. Health is the ultimate wealth.

6. Habits define your life.

7. The biggest risk is taking no risk.

8. Save and invest early.

9. Don’t take everything too personal.

10. Time doesn’t wait for anyone.

11. Wisdom often follows mistakes.

12. Failure’s tuition: priceless education.

Learn life’s lessons now, for tomorrow might be too late.

ការផ្លាស់ប្តូរការងារគឺដូចជាការឈរលើជញ្ជីងទាំងសងខាងអ៊ីចឹង។ វាសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិ សម្រាប់អ្នកក្នុងការសម្រេចចិត្តយកវិធីមួយណាដែលអ្នកចង់សម្រេចគោលដៅរបស់អ្នក។

ជ្រុងមួយនៃគំនិតសម្រាប់អ្នកគឺ ការផ្លាស់ប្តូរការងារអាចឲ្យអ្នកមានលទ្ធផលក្នុងការអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរ និងទទួលបានភាពរីករាយ។ ការស្វែងរកការងារថ្មីអាចជាការត្រដាងឲ្យឃើញពីទេពកោសល្យរបស់អ្នកដែលអ្នកមិនធ្លាប់ដឹងពីមុន ដោយផ្តល់នូវគោលដៅច្បាស់លាស់ដែលអាចបង្កើនសុខុមាលភាពរបស់អ្នក។ ដូចដែលមានពាក្យមួយលើកឡើងថា «ជីវិតគឺជាការផ្សងព្រេង ដែលអ្នកហ៊ានស៊ី ហ៊ានសង» ។

ប៉ុន្តែជ្រុងមួយទៀតនៃគំនិត គឺអ្នកអាចនឹងមានហានិភ័យ។ អស្ថិរភាពហិរញ្ញវត្ថុក្នុងអំឡុងពេលដែលអ្នកកំពុងផ្ទេរការងារទៅឲ្យអ្នកដែលជំនួសអ្នក និងបញ្ហាប្រឈមនៃការកសាងទ្បើងវិញនូវបណ្តាញវិជ្ជាជីវៈ គឺជាកត្តាដែលត្រូវពិចារណាបំផុត។ ប៉ុន្តែ សូមចងចាំថា «កុំខ្វល់ចិត្តនឹងបរាជ័យរបស់អ្នក សូមរៀនពីបរាជ័យទាំងនោះ ហើយអ្នកអាចចាប់ផ្តើមកិច្ចការរបស់អ្នកម្តងទៀតបាន»។ ។

រឿងជោគជ័យត្រូវបានបង្ហោះចែកចាយយ៉ាងច្រើននៅលើអ៊ីនធឺណិត ដោយផ្តោតទៅលើសុភមង្គល និងភាពជោគជ័យដែលអាចបានមកពីភាពប្រថុយប្រថាន។ ទោះជាយ៉ាងណាក៏ដោយ វាចាំបាច់ណាស់ក្នុងការទទួលស្គាល់ហានិភ័យ ដោយយើងត្រូវបញ្ជាក់ពីចំណុចនេះដោយភាពស្មោះត្រង់ និងឥតលាក់លៀម ក្នុងពេលដែលបុគ្គលម្នាក់ៗចែករំលែកនូវឧបសគ្គដែលពួកគេជួបប្រទះក្នុងអំឡុងពេលផ្លាស់ប្តូរអាជីពការងាររបស់ពួកគេ។

សម័យកាលឌីជីថលនាពេលបច្ចុប្បន្នដើរតួជាអ្នកកាត់បន្ថយហានិភ័យ និងជាអ្នកបង្កើនឱកាស។ សហគមន៍អនឡាញតែងតែផ្តល់ដំបូន្មាន និងភ្ជាប់អ្នកទៅកាន់អ្នកដែលមានបទពិសោធយល់ដឹងច្បាស់ពីការផ្លាស់ប្តូរស្រដៀងៗគ្នា។ យើងត្រូវចាំថា «ដើម្បីសម្រេចបានគោលបំណងទៅអនាគតរបស់យើង យើងមិនត្រូវមានមន្ទិលសង្ស័យ ឬបារម្ភពីសក្តានុពល ឬសមត្ថភាពដែលយើងមាននាពេលបច្ចុប្បន្ននេះទេ » ។

នៅចុងបញ្ចប់ ការសម្រេចចិត្តផ្លាស់ប្តូរការងារគឺស្ថិតនៅក្នុងដៃរបស់អ្នក។ សូមពិចារណាពីលទ្ធភាព និងបញ្ហាប្រឈមនៅក្នុងការសម្រេចចិត្ត ហើយចងចាំថា “ជីវិតរបស់អ្នកមិនល្អប្រសើរឡើងដោយសំណាងនោះទេ។ ជីវិតកាន់តែល្អប្រសើរដោយការផ្លាស់ប្តូរការគិតរបស់អ្នក»។ ចុងក្រោយ ជម្រើសនៅតែនៅក្នុងដៃរបស់អ្នកក្នុងការស្វែងរកទិសដៅដែលស្របនឹងសេចក្តីប្រាថ្នា និងគោលដៅរបស់អ្នក៕

***

Switching jobs is like stepping onto a two-sided scale — each side carries its own weight of pros and cons, allowing you to decide which way to tip the balance.

On one side, there’s the exciting prospect of personal growth and fulfillment. Exploring a new career might unveil hidden talents, offering a sense of purpose that can enhance your overall well-being. As they say, “Life is either a daring adventure or nothing at all.”

Yet, on the other side, there are real risks. Financial instability during the transition period and the challenge of rebuilding professional networks are factors to consider. Keep in mind the wisdom of “Do not be embarrassed by your failures, learn from them and start again.”

Success stories abound online, emphasizing the happiness and success that can come with taking the leap. However, it’s essential to acknowledge the risks, as highlighted in candid discussions where individuals share the hurdles they faced during their career shifts.

The digital world acts as both a risk mitigator and an opportunity maximizer. Online communities offer advice and connections with mentors who have navigated similar changes. “The only limit to our realization of tomorrow will be our doubts of today.”

Ultimately, the decision to change jobs rests in your hands. Consider the possibilities and challenges on both sides of the scale, and remember, “Your life does not get better by chance; it gets better by change.” The choice is yours to tip the scale in the direction that aligns with your aspirations and goals.

តើអ្នកបានត្រៀមខ្លួនដួល ហើយងើបឡើងវិញឬទេ? តើអ្នកពេញចិត្តខ្លាំងចំពោះអ្វីដែលកំពុងព្យាយាមធ្វើ បើទោះជាវាប្រហែលមិនអាចសម្រេចបានក៏ដោយឬ?

ប្រសិនបើអ្នកបានមើលភាពយន្តគំនូរជីវចល Kungfu Panda អ្នកច្បាស់ជាបានឃើញឈុតមួយដែល ខ្លាឃ្មុំផេនដានោះបានបន្តហ្វឺតហាត់ ទោះបីជាខ្លួនបរាជ័យជាច្រើនដងក៏ដោយ ហើយរហូតទាល់តែដល់ពេលមួយដែលការហ្វឹតហាត់របស់ខ្លួនមានភាពស្ទាត់ជំនាញ។

ទោះបីជាការបរាជ័យតែងតែធ្វើឱ្យយើងមិនមានអារម្មណ៍ល្អ ហើយពេលខ្លះទៀត វាអាចជាបទពិសោធន៍ដ៏គួរឱ្យភ័យខ្លាចក៏ដោយ វាក៏ផ្តល់ឱ្យយើងនូវរបត់នៃការសិក្សាដ៏សំខាន់ផងដែរ។ នេះមិនមែនមានន័យថា អ្នកគួររំពឹងថាអ្នកនឹងបរាជ័យគ្រប់ទង្វើដែលអ្នកសម្រេចចិត្តធ្វើនោះទេ ប៉ុន្តែជាជាងមើលឃើញរាល់ការបរាជ័យជាភាពអវិជ្ជមាន សូមទទួលយកការបរាជ័យ បើវាកើតឡើង ហើយបើកចិត្តឱ្យទូលាយ រៀនអភិវឌ្ឍផ្នត់គំនិត តាមរយៈមេរៀនជីវិតផ្សេងៗទាំងនោះ។

សូមចងចាំថាជាទូទៅ បរាជ័យជារឿងធម្មតាបណ្តោះអាសន្នប៉ុណ្ណោះ។ “វាមិនមែនជាបរាជ័យទេ តែវាជាមេរៀនជីវិត។” ភាពបរាជ័យរបស់អ្នកគឺជាគ្រូដ៏អស្ចារ្យបំផុតរបស់អ្នក។

***

Are you willing to fall and go back up again? Are you so passionate about what you are trying to do that you’ve got to try it out even it might not work out?

If you have watched Kungfu Panda, you must have seen one scene where the Panda kept practicing regardless of how many times he fails; and the time came when he suddenly mastered his skills.

Even though failing doesn’t always feel great and sometimes, it can be frightening, it also gives us a significant learning curve. This does not mean you should expect to fail, but rather than seeing every failure negatively, accept it and learn to develop a growth mindset through those ultimate life lessons.

Remember that failures are usually only temporary. “Never a failure. Always a lesson.” Your failure are your greatest teacher.

ខ្ញុំចាប់អារម្មណ៍លើអត្ថបទស្រាវជ្រាវស្តីពីផ្នត់គំនិតកែលម្អខ្លួនឯង និងឥរិយាបទមនុស្ស។ ប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍ដែលខ្ញុំកំពុងសិក្សា គឺមេត្តាធម៌លើខ្លួនឯង ដែលជាកត្ដាមួយនៃភាពជាអ្នកដឹកនាំ ហើយវាក៏ជាប់ពាក់ព័ន្ធនឹងការធ្វើឱ្យជំនួញជោគជ័យផងដែរ។

ខ្ញុំសូមសួរអ្នកថា នៅពេលអ្នកជួបឧបសគ្គ និងបរាជ័យ តើអ្នកបន្ទោសខ្លួនឯង ឬអ្នកប្រាប់ខ្លួនឯងថាមិនអីទេ?

ដូចយើងដឹងស្រាប់ហើយ ជីវិតគឺពោរពេញដោយបទពិសោធន៍ និងការរៀនសូត្រពីបទពិសោធន៍ទាំងនោះ។ ការមានមេត្តាធម៌លើខ្លួនឯងគឺជាអំណាចដ៏ខ្លាំងក្លា នៅពេលយើងរៀនផ្ដល់កន្លែងឱ្យខ្លួនយើងរីកលូតលាស់ និងគិតដល់ឱកាសនេះ ដើម្បីអភិវឌ្ឍ។ ចូរធ្វើល្អដាក់ខ្លួនឯង នៅពេលអ្នករៀនសូត្រពីបរាជ័យរបស់អ្នក។ ចូរទទួលស្គាល់អារម្មណ៍ទាំងនេះ ព្រោះថា ពិតណាស់ ជីវិតគឺតម្រូវឱ្យអ្នកប្រឹងប្រែងជម្នះបញ្ហាប្រឈមនានា។ វាមិនអីនោះទេ ប្រសិនបើអ្នកមានអារម្មណ៍ថាថ្ងៃខ្លះ គឺពិបាកជាងថ្ងៃផ្សេងទៀត។ ចូរកសាងផែនការសកម្មភាពឆ្ពោះទៅរកការធ្វើឱ្យស្ថានការណ៍កាន់តែប្រសើរឡើង។ សូមអ្នកចងចាំថា អ្នកនឹងសម្រេចគោលដៅរបស់អ្នក នៅពេលវេលាត្រឹមត្រូវ ទីកន្លែងត្រឹមត្រូវ និងហេតុផលត្រឹមត្រូវ។

***

Research articles on self-improvement concepts and human behavior interest me. A compelling topic I am studying is self-compassion, as a factor in leadership and as it relates to successful businesses.

I would like to ask you, when you meet setbacks and failures, do you blame yourself or do you tell yourself that it is ok?

As we all know, life is about experiences and learning from them. Self-compassion is powerful, as we learn to give ourselves room to grow and be mindful of this opportunity to develop. Be kind to yourself as you learn from your failures. Acknowledge the feelings — yes, life is challenging. It is okay to feel that some days are more difficult than others. Build an action plan towards making the situation better. And remember, you will achieve your goals at the right time, in the right place and for the right reasons.

តើអ្នកធ្លាប់បានទទួលការបដិសេធដែរឬទេ? សំណួរនេះសំដៅឱ្យអ្នកបង្ហាញពីអារម្មណ៍របស់អ្នក នៅពេលដែលអ្នកត្រូវបានគេបដិសេធ ហើយក៏ឱ្យអ្នកផ្ដោតលើបទពិសោធដែលអ្នកទទួលបានពីការបដិសេធនោះ។

ប្រសិនបើអ្នកប្រាប់ខ្ញុំឥឡូវនេះថា អ្នកមិនដែលធ្លាប់បានត្រូវគេបដិសេធទេ នោះជាអព្ភូតហេតុមួយ។ ប៉ុន្តែ ប្រាកដណាស់ យើងភាគច្រើនបានឆ្លងកាត់បទពិសោធត្រូវបានគេ “បដិសេធ”។ អ្នកត្រូវបានបដិសេដពីការចុះឈ្មោះចូលរៀន ការសម្ភាសការងារ ឬការសារភាពស្នេហា។ អារម្មណ៍ទាំងនោះគឺធ្វើឱ្យអ្នកឈឺចាប់មិនអាចពិពណ៌នាបាន។

ឆ្លងតាមការទទួលបានការបដិសេធជាច្រើនដង អ្នកប្រហែលជាធ្លាប់គិតស្តីបន្ទោសខ្លួនឯង ឬរហូតឈានដល់បោះបង់ការព្យាយាមរបស់អ្នកផងដែរ។ ខ្ញុំនៅទីនេះ ដើម្បីអះអាងប្រាប់អ្នកថា រឿងនេះគ្រាន់តែជាផ្នែកមួយនៃដំណើរជីវិត ហើយអ្នកមិនបានឆ្លងកាត់វាម្នាក់ឯងទេ។ យើងទាំងអស់គ្នាសុទ្ធតែធ្លាប់ឆ្លងកាត់រឿងទាំងនេះផ្សេងៗគ្នា។ អ្វីដែលយើងត្រូវធ្វើនោះ គឺត្រូវទទួលយកថាពេលខ្លះ អ្វីៗមិនអាចកើតទ្បើង ដូចដែលយើងចង់បាននោះទេ ប៉ុន្តែ អ្នកអាចនិយាយទៅកាន់ខ្លួនឯងថា “ផ្នត់គំនិតរបស់ខ្ញុំគឺខ្លាំងជាងបរាជ័យរបស់ខ្ញុំ ហើយខ្ញុំនឹងខិតខំធ្វើវាឱ្យដល់ចំណុចដែលខ្ញុំរំពឹងទុកក្នុងថ្ងៃណាមួយ”។ វានឹងប្រហែលជាមិនងាយស្រួលទេ ប៉ុន្តែវានឹងកាន់តែប្រសើរឡើងបន្តិចម្តងៗ។

សូមផ្សារភ្ជាប់គតិរបស់អ្នកជាមួយសុភាសិតបុរាណមួយដែលពោលថា៖ “ទ្វារមួយបិទ ទ្វារមួយទៀតបើក”។ មិនថានៅក្នុងការសិក្សារបស់អ្នក ការងាររបស់អ្នក ទំនាក់ទំនងរបស់អ្នក សូមរក្សាផ្នត់គំនិតវិជ្ជមានរបស់អ្នក គឺអ្នកនឹងធ្វើវាបានសម្រេច ដោយចក្ខុវិស័យរឹងមាំ ការតាំងចិត្ត និងការពុះពាររបស់អ្នក។

សូមកុំភ័យខ្លាចនូវការបដិសេធ ប៉ុន្តែ សូមភ័យខ្លាចដែលអ្នកមិនមានសមត្ថភាពក្នុងការបន្តការព្យាយាមរបស់អ្នក។ គ្មានការបដិសេធណាមួយដែលអាចឱ្យអ្នកឈឺចាប់ដូចការសោកស្តាយដែលអ្នកជ្រើសរើសមិនបានព្យាយាមធ្វើនោះទេ។

**

Have many of us here have received a rejection? The question is asking to both validate how you feel about it and also focus on “what do you learn from it?”

If you tell me now that you have never been rejected, that’s a miracle! But certainly, most of us have been through “rejection”. You were rejected from your dream-school admission, a job interview, or a love confession — that feeling was indescribably painful.

Through multiple denials, you may have thought of self-blaming or even, giving up. I’m here to ensure you that it is part of the journey of growing up, you are not alone. We all have been through that. All we need to do is to accept that things sometimes don’t work out the way we want it to be, but to say to ourselves, “my mentality is stronger than my failure, and I will make it to reach that point of my desire some day”. It may not get easier, but it will get better.

Sharpening your thoughts on the old proverb saying, “one door closes, another door open”. Be it in your school, your work, your relationship — maintain your positive mindset, that you will make it through, with your strong vision, commitment, and your perseverance.

Don’t be afraid of rejections, be afraid of not being able to try! No rejection could be as painful as the regrets you choose not to try.

--

--

Chanpenhpunloeu Nhev
Chanpenhpunloeu Nhev

Written by Chanpenhpunloeu Nhev

I am Nhev chanpenhpunloeu,. I'm nobody. I just wanna sharing ma opinion, helping grow self mentally, what fact of real life by saving story, and wrting.

No responses yet